ដំណើរ​កំសាន្តMay 23, 2006 5:25 am

​ខ្ញុំ​និង​​សុវណ្ណីន​ ថត​ពេល​ញ៉ាំ​​បាយ​ថ្ៃង​ត្រង់​រួច​

emoticonហាហា​កុំ​ច្រឡំ​អី​ ការពិត​យើង​ទៅ​ច្រើន​គា្ន​ មិនមែន​តែ​ពីនាក់​ទេ!

ខ្ញុំសុំ​គេ​ថត​ជាមួយ​ទេ​ធ្វើ​ឯង​ណាemoticon 

ដំណើរ​កំសាន្ត 5:17 am

ក្នុង​រូប​នេះ​មានឈ្មោះ  បង​ថាCIC (ពាក់​អាវ​ខៀវ) ខេមរា CIC (​ពាក់​អាវ​ស៊ើមីពណ៌​ស) មករា ​KRT (ពាក់​អាវ​ស៊ើមីពណ៌​ស៊ីជំពូ​ក្រម៉ៅ) សូនី KRT (ពាក់​អាវយឺតពណ៌​ក្រហម)​ សោភ័ណ្ឌ CIC (ពាក់​អាវ​ពណ៌ ផ្កាឈូក)

ដំណើរ​កំសាន្ត 4:36 am

emoticonអ្នក​នាង​! រមូត​បាត​ស្បែកជើង​ហើយ​ !

សូម​ប្រយ័ត្ន​ពេល​ឡើង​ភ្នំ​សំពៅ​សូម​ពិនិត្យ​មើល​ស្បែក​ជើង​ផង​ក្រែង​ជ្រុះ​បាត​ដូច​ គេ​ emoticonemoticon

ទេសភាពMay 20, 2006 11:39 am

ក្មេង​ស្រីដែល​ជា​អ្នក​នាំផ្លូវ​ប្រាប់​ថា​ គេ​មក​មិន​ស្គាល់​គេ​ថា​ជា​ភ្នំ​ដោះ​ក្រមុំ​ តែ​មើល​ទៅ​ឃើញ​មាន​តែ​មួយ​គេ​​ហៅ​​ដោះ​មេម៉ាយ​ តែមើល​ពី​ចំ​ងាយ​គេ​ហៅ​ភ្នំ​ឯ​កោ​ 

តែ​តាម​ខ្ញុំ​ដឹង​ជាភ្នំ​ចាក់​អង្កាម! 

 

ទេសភាព 6:23 am


លោកតាដែល​អង្គុយ​គាត់​ប្រាប់​​ថាៈ រូង​មួយ​នេះ​ជា​ល្អាង​ខ្ចី​ចាន​ឆ្នាំង​ ស្ថិត​នៅ​ជើង​ភ្នំ​ជិត​និង​កាំជណ្តើរ​ឡើង ទៅ​កំពូល​ភ្នំ​

តើមានចាន​ ឆ្នាំង​​ ក្នុង​នោះ​រឺ? 

ដំណើរ​កំសាន្តMay 19, 2006 12:06 pm

 
ពេល ​ឡើង​ទៅ​ដំបូង​ខ្ញុំ​គ្មាន​បំណង​នឹង​ត្រូវការ​អ្នក​ នាំផ្លូវ​នោះទេ​ ព្រោះ​ខ្ញុំ​មក​ជា​ច្រើន​​ដង​​ទៅ​ហើយ​ តែ​ក្មេង​​បាន​តាម​និយាយ​ពី​នេះ​ពីនោះ​ ពី​ការ​និទាន​​​ផេ្សង​ៗ​ ដែល​ខ្ញុំ​មិនដែល​បាន​លឺ​ពីមុនមក​! ទីបំផុត​យើង​ក៏​ឲ្យ​ពួក​គេ​​ជា​អ្នក​នាំផ្លូវ​ ...​​ ទុក​ដូច​ជា​ជួយ​កេ្មង​ទៅ​ចុះ​...​

ប្រសិនជា​អ្នកទៅ​ទីនោះ​កុំភ្លេច​ ឲ្យកេ្មង​នាំ​ដើរ​ វាសប្បាយ​ម្យ៉ាងដែរ​...​
 

ដំណើរ​កំសាន្ត 11:29 am

ផ្ទះអើយ ​ ផ្ទះអូន​ក្បែភ្នំពៅ​ អូន​នាំបងទៅ​ឲ្យ​ស្គាល់​ ផៅ​ញ្ញាតិ ទៅ​ដល់​ផ្ទះអូន...​ នេះ​ជាឃ្លាមួយ​នៅ​ក្នុង​បទ​ចំរៀង​របស់​​ លោក ស៊ិន​ ស៊ីសាមុត​ និង លោកស្រី រស់​ សេរីសុធា ដែលក្នុង​បទ​ចម្រៀងនេះ​បាន​បង្ហាញ​ទេសភា​ដ៏ត្រកាល​នា​ភ្នំសំពៅ។ មានអ្នកចង់ស្គាល់​ច្រើន​ណាស់!

តើមានអ្វីដែល​គួរ​ឲ្យចាប់​អារម្មណ៍​នៅលើភ្នំនេះ? 

មើលកាំជណ្តើរទៅ​ដូច​ចង់តែរត់ឡើង​! តែ​បាន​តែ​បន្តិច​វាហត់ទៅ​ហើយ​! បានទៅដល់​ហើយ​នៅ?

ដំណើរ​កំសាន្ត 8:57 am

អង្គុយ​ស៊ីផឹក​លើផ្ទះ​ទឹក​!​ មានតែ​ប្រុសៗ​គ្មាន​ស្រីទេ។

តាមពិតមិនចង់ទៅទេ​តែ​គេ​បបូលហើយ​ទៅ​លេង​ៗ​​ កុំឲ្យមិត្តភ័ក្រ្ត​អន់ចិត្ត!!​